សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទី ប្រាសាទសំបូររុងរឿង

ជម្រាបសួរបងប្អូនទាំងអស់។ ថ្ងៃនេះ មិនមែនមកឆ្មក់ទេ មកមែនទែន។ អត់លួចមកទេ ជិះតាមផ្លូវ និងសង្កេត គ្រាន់តែគេមិនដឹងថាជាអ្នកណា។ តាមពិត ត្រូវមកម្សិលមិញ ពេលកម្មវិធីនៅសៀមរាបចប់ ប៉ុន្តែម្សិលមិញនិ​យាយអត់ចេញ។ បាត់សម្លេង។ ថ្ងៃហ្នឹង ចេញមកបន្តិចៗ។ (១) ជួយកសិករបង្កើនប្រ​សិទ្ធភាពដាំដុះ កាត់បន្ថយចំណាយ សល់ចំណេញច្រើន ខ្ញុំបានតាមរហូតក្នុងអាណត្តិថ្មីនេះ។ យើងឱ្យរៀបចំ។ ការកសាងសេដ្ឋកិច្ចពឹងជាសំខាន់លើវិស័យកសិកម្ម ហើយស្វាយចន្ទី ក្នុងប៉ុន្មានអាណត្តិនេះ តាំងពី សម្តេចតេជោ មក លោកយកចិត្តទុកដាក់ណាស់។ យើងចង់ថានៅអាណត្តិថ្មីនេះ ធ្វើយ៉ាងម៉េចបង្កើនប្រសិទ្ធភាពក្នុងការធ្វើ(កសិកម្ម) ដោយបាន្យក្រសួងរៀបចំគោលដៅ/វិធីសាស្រ្តមួយ រៀបចំសហគមន៍កសិកម្មទំនើប​ ដែលនៅក្នុងនោះ មិនមែនមានតែស្វាយចន្ទីទេ ​មានដំណាំផ្សេងៗ ទៀតដែរ តែស្វាយចន្ទីនាំមុខ ដោយសារយើងមានសក្តានុពលច្រើន។ គោលដៅសំខាន់គឺជួយកសិករបង្កើនប្រ​សិទ្ធភាពក្នុងការដាំដុះ កាត់បន្ថយចំណាយ។ អ៊ំពូមីងដឹងហើយ (តម្លៃ)ស្វាយចន្ទីឡើងចុះដូចដំណាំផ្សេងៗ។ ឆ្នាំណាពិភពលោកត្រូវការ ខ្វះច្រើនទៅ ថ្លៃវាឡើង។ ឆ្នាំណា គេបញ្ចេញច្រើន (តម្លៃស្វាយចន្ទីក៏ធ្លាក់ចុះ) ព្រោះមិនមែនតែយើងទេដែលដាំ។ អ្វីដែលសំខាន់ ពេលដែលលក់ទៅ ចំណូលប៉ុន្មានក៏ដោយ ធ្វើម៉េចឱ្យនៅសល់ បានន័យថា ផាត់ចំណាយ…