រាជរដ្ឋាភិបាលសម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់រយៈពេល២ឆ្នាំ ១៤ មករា ២០២៥

FN ៖ តាមរយៈប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងអាករពិសេស លើផលិតផលស៉ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។បើតាមប្រការបស់ក្រសួងសេដ្ឋកិច្ច ការសម្រេចនេះ គឺដើម្បីចូលរួមគាំទ្រដល់ឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក។ ដោយត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករពិសេសតាមអត្រា ៥ (ប្រាំ) ភាគរយ លើផលិតផលស៊ីម៉ងត៍ ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៦។សហគ្រាសផលិតស៊ីម៉ងត៍ ក្នុងស្រុកទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ច ដូចខាងក្រោម៖១៖ ត្រូវដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែនិងប្រចាំឆ្នាំ រួមទាំងពន្ធ-អាករដែលត្រូវបានចាត់ទុកជា បន្ទុករបស់រដ្ឋ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។២៖ ត្រូវកាន់កត់ត្រា និងថែរក្សាឯកសារបញ្ជីកាគណនេយ្យ និងព័ត៌មានដែលទាក់ទិននឹងសកម្មភាព អាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន។៣៖ ត្រូវខិតខំបង្កើនការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងនិងបច្ចេកទេសទៅបុគ្គលិកក្នុងស្រុកឱ្យ បានកាន់តែច្រើន និងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស។៤៖ ត្រូវបំពេញកាតព្វកិច្ចចំពោះរដ្ឋឱ្យបានត្រឹមត្រូវ ដូចជា ការបង់ពន្ធ-អាករផ្សេងទៀត សួយសាររ៉ែ និងមូលនិធិបរិស្ថាននិងសង្គម ជាដើម។៥៖ ត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងថ្លៃដើម…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កសិករនៅឃុំចំនួន៣ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាចងក្រងសហគមន៍កសិកម្មទំនើបខ្នាតធំផលិតស្រូវសែនក្រអូបលើផ្ទៃដី៥ពាន់ហិកតា, រដ្ឋនឹងដាក់ទុនឲ្យខ្ចី៥លានដុល្លារ

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ ឱ្យកសិករសមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។តាមរយៈ Facebook Page ផ្លូវការ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖«ស្របពេលស្រូវអូអឹម របស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជា សហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១,៣០០រៀល ក្នុងមួយគីឡូក្រាមឡើងទៅ។ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិក ពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្ម ព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារ និងមិនទទួលបានតម្លៃល្អ។បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា…