មន្ត្រីជាន់ខ្ពស់ CDC: វិស័យឧស្សាហកម្ម គឺជាវិស័យឈានមុខគេដែលស្រូបទាញទុនវិនិយោគច្រើនជាងគេ រហូតដល់៦៩% នៃទុនវិនិយោគសរុប៦.៩ពាន់លានដុល្លារ

FN ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រឹកផលិតកម្មទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤១៤គម្រោង ក្នុងទុនវិនិយោគចំនួន៦.៩ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ៣២ម៉ឺនកន្លែង ក្នុងនោះវិស័យឧស្សាហកម្មបានរួចចំណែករហូត៦៩%នៃការវិនិយោគសរុប។លោក ជា វុទ្ធី គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង៨០០ ហិចតា នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។លោកបានលើកឡើងថា នេះជាលើកទី១ ដែលបានបំបែកកំណត់ត្រាប្រចាំឆ្នាំដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការអនុម័តចំនួនវិនិយោគក្នុងរយៈពេលមួយឆ្នាំនេះដែលមានរហូតដល់ជាង៤០០គម្រោង។លោកបន្ថែមថា «ជារួមនៅក្នុងឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។លោកបានគូសបញ្ជាក់បន្តថា វិស័យឧស្សាហកម្មនៅកម្ពុជា នៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន នៅក្នុងឆ្នាំ២០២៤ ដោយបានចូលចំណែករហូតដល់ ៦៩%នៃទុនវិនិយោគសរុប គឺប្រមាណ ៤.៧ពាន់លានដុល្លារ។ទន្ទឹមគ្នានេះ លោកបានបន្ថែមចំណុចគួរឱ្យកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័ត គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតទៅដល់១០គម្រោង ក្នុងទុនវិនិយោគរហូតដល់៨៥០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤ពាន់កន្លែង ។លោកបន្តថា…

រោងចក្រផលិតសំបកកង់រថយន្តធំមួយរបស់ចិន បើកការដ្ឋានសាងសង់នៅខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ៥០០លានដុល្លារ ១២ មករា ២០២៥

FN ៖ ជារឿងមួយដ៏គួរឱ្យអបអរសាទរបន្ថែមទៀតហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរគៀងគរទាក់ម៉ូយដល់ក្រៅប្រទេស បន្ទាប់ពីចូលកាន់តំណែង នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឱ្យបណ្តាលវិនិយោគិនជាច្រើន បានចូលមកបណ្តាក់ទុន នៅប្រទេសកម្ពុជាជាបន្ទាប់ និងបានបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក បានដាក់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតសំបកកង់ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង ដែលពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាង៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ៉ាន់លី ថាយអី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជារហូតដល់ប្រមាណ ៥០០លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ និងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង…