សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ សាមណៈនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ។ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋាភិបាលលោកបណ្ឌិត សាស្ត្រាចារ្យ ជា សុភាព សាកលវិទ្យាល័យនៃសាកលវិទ្យាល័យធនធានមនុស្សគណៈអធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិសិ្សតជ័យលាភីទាំងអស់នៃសាកលវិទ្យាល័យធនធានមនុស្សជាទីមេត្រី ថ្ងៃនេះ, ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុង «ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់វិញ្ញា​បនបត្រ​វិជ្ជាជីវៈ» ដល់ព្រះថេរានុថេរៈ,ប្អូនៗនិស្សិត និង សិស្សជ័យលាភីសរុបចំនួន ១១៥៧ អង្គ/នាក់​ដែល​​បាន​បញ្ចប់​ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យធនធានមនុស្ស ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ១] សូមឆ្លៀតឱកាសនេះអរគុណ និងអបអរសាទរចំពោះនិស្សិតជ័យលាភីផ្ទាល់​ ក្រុមគ្រួសារ សាស្ត្រាចារ្យ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលបានរួមគ្នាធ្វើឲ្យកើតមានលទ្ធផលថ្ងៃនេះ។ [ចប់សេចក្តីអធិប្បាយ២] ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយ-តម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាក្រុមប្រឹក្សា-    ភិបាល, គណៈគ្រប់គ្រង, មន្រ្តីរាជការ បុគ្គលិក,…