១០ខែឆ្នាំនេះ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារ

FN ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ ចំនួន៥១៦គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ២.៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន ជាង១ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត»។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានឲ្យដឹងថា តាមរយៈការអនុវត្ត «ប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣៥» ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្តានុពលដែលមានស្រាប់ ក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ…

មន្រ្តីធនាគារជាតិនៃកម្ពុជា៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤​ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់​​ជាង ៨៥០លានដុល្លារ, វិស័យធនាគារនៅតែមានភាពរឹងមាំ

FN ៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ប្រមាណ​ជាង ៨៥០លានដុល្លារ ​ស្មើប្រមាណ ១.៥%នៃទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ ដែលបានជួយសម្រួលបន្ទុកចំណាយដល់អ្នកជាប់កម្ចី។ ​លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកជាប់កម្ចីប្រមាណជាង ៥ម៉ឺន៣ពាន់នាក់ ​ដែលស្មើនឹងជាង ៥ម៉ឺន៧ពាន់គណនី ​​​ត្រូវបានរៀបចំឥណទានឡើងវិញ។ លោកស្រីបានពន្យល់ថា តាមរយៈទិន្នន័យខាងលើនេះបង្ហាញថា ​ការរៀបចំឥណទានឡើងវិញក្នុងដំណាក់កាលនេះ នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងវិធានដែលបានធនាគារជាតិ បានដាក់កាលពីអំឡុងរីករាលដាលជំងឺកូវីដ១៩ ដែ​លមានជាង១០%។ ការរៀបចំឥណទានឡើងវិញជូនអតិថិជន នៅមានកម្រិតទាបនៅឡើយនេះ ដោយសារការអនុវត្តនៅមានរយៈពេលខ្លី ដែលទើបតែបាន៣ខែ​ ​ខណៈអ្នកជាប់កម្ចីមួយចំនួនទៀត ដែលគ្មានលទ្ធភាពបង់ មិនចង់ទៅស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារខ្លាចជាប់ឈ្មោះនៅក្នុង CBC។ ទន្ទឹមគ្នានេះ លោកស្រីវាយតម្លៃថា ស្ថានភាពនៃវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ បើទោះបីជាមានកំណើននៃការស្នើសុំរៀបចំឥណទានឡើងវិញ ការថយចុះនៃការផ្តល់ឥណទាន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ ​ព្រោះតែធនាគារនៅតែរស់នៅបាន តាមរយៈការទទួលបានប្រាក់ចំណេញ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤​ លោក តូច…

កម្ពុជា-ឡាវ ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីផ្តល់ផលប្រយោជន៍ដល់ធុរជននៃប្រទេសទាំង២

FN ៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ឡាវ ត្រូវបានភាគីទាំងពីរចុះហត្ថលេខា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ​ដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នា​រវាងកម្ពុជានិងឡាវ ​ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ធុរជន កម្ពុជា និងឡាវ។ ​ភាគីកម្ពុជា​ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលនៃ​កម្ពុជា និងលោក SANTIPHAB PHOMVIHANE រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោកបណ្ឌិត SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី​ឡាវ។ កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ នេះ ជាកិច្ចព្រមព្រៀង DTA ទី១២ ដែល​កម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ និងជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោម សមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ​ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ​សម្រេចបាន។ ទន្ទឹមនឹងនេះ កម្ពុជាបាន និងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាយុត្តាធិការដៃគូមួយចំនួនទៀត ដូចជា ជប៉ុន មីយ៉ាន់ម៉ា…

កម្ពុជានាំចេញអង្ករជាង ៥៧ម៉ឺនតោន បានចំណូល ៤១៣លានដុល្លារ នៅ១១ខែ ឆ្នាំ២០២៤, ខណៈនាំចេញស្រូវ ៤.៦លានតោន បានចំណូល ១ ៣៧៨លានដុល្លារ

FN ៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ទទួលបានចំណូល៤១៣លានដុល្លារអាមេរិក។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារ និងទៅកាន់គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក…

កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

FN ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ ការប្រកាសបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ បានធ្វើក្នុងជំនួបទ្វេភាគី រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតី បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំឱ្យកាន់តែរឹងមាំថែមទៀត។ លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបាន បង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បាន អបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់…