សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៨ចំណុច ក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ឱ្យមានប្រសិទ្ធភាព
FN៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារលិខិតអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ បានផ្តល់អនុសាសន៍ ចំនួន ៨ចំណុច ក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ឱ្យមានប្រសិទ្ធភាព។ ក្នុងសារលិខិតនោះបានឲ្យដឹងថា ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន» និងក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ដូចតទៅ៖ ១. ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេស ចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត រៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលនានា ដែលកើតមានឡើង។ ២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…