សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធសមិទ្ធ​ផលនានានៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា

ឯកឧត្ដម​ Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយ​បានមកចូលរួមក្នុង “ពិធីអបអរសាទរ សមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ដែលជាជំនួយដ៏ថ្លៃថ្លារបស់មិត្តចិន សម្រាប់ចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) សមិទ្ធផលក្នុង ៣ខេត្ត ជាផលប្រយោជន៍ជូនសាលា ជូនក្មួយៗ លោកគ្រូ អ្នកគ្រូ កូនចៅរបស់ប្រជាពលរដ្ឋ ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានមកកាន់ស្រុកកងមាស (ខេត្តកំពង់ចាម)។ នេះជាលើកទី២០ (ដែលខ្ញុំបានមក) ក្នុងចំ​ណោមស្រុក(ទាំង) ១០នៅខេត្តកំពង់ចាម។ កាលពីមុនមាន ១៧(ស្រុក) គិតទាំងស្រុកខាងកើត តែបានកាត់៧ (ស្រុកនោះ)ទៅ(ចូលខេត្តត្បូងឃ្មុំ) តាំងពីឆ្នាំ ២០១១មក។ ខ្ញុំបានមកស្រុកកងមាសច្រើនជាងគេ ក្នុងចំ​ណោមស្រុកទាំង១០ គិតទៅ ២០លើកហើយ។ មកពាមជីកងនេះ លើកទី២។ ចុងក្រោយនៅក្នុងកងមាសនេះ កាលពីថ្ងៃទី១៣ ខែមិថុនា…