សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីលោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំ និង ភរិយា ពិតជាមានសេចក្តីសោមនស្ស ដោយបានមកចូលរួមក្នុង «ពិធីសំណេះ – សំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី ៩» នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ, ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និង សាសនា ដែលបានរៀបចំ បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស អាចារ្យ អាចារិនី ស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដើម្បីឈានឆ្ពោះទៅរកការឯកភាពទាំងទស្សនៈ, គោលជំហរ និង ការប្រតិបត្តិក្នុងការដឹកនាំពិធីកម្មសាសនា និង…