សេចក្តីដកស្រង់ប្រសាសន៍ និងការផ្លាស់ប្តូរមតិ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្ស ក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការ(ទីមួយ) តាមសាលា ដែលអនុវត្តកម្មវិធីសាកល្បង នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ

សម្តេចធិបតី៖ សូមជម្រាបសួរទាំងអស់គ្នា។ កម្មវិធីថ្ងៃនេះមិនបានគ្រោងទុកទេ។ សូម្បីអង្គរក្សខ្ញុំ ក៏មិនដឹងដែរ។ អត់មានអ្នកណាមកយាមទេ។ ទាល់តែមកដល់នេះហើយ ទើបប្រាប់ថាខ្ញុំមកដល់ មិន​បាច់មកតាមទេ។ កិច្ចការងារសំខាន់ថ្ងៃនេះ … គឺមកជួបនិងមើលសាលា … មិនត្រឹមតែមកមើលទេ គឺមកសួរថា តើលោក​/អ្នកគ្រូមានទស្សនៈនិងយល់យ៉ាងម៉េចអំពីការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ)? មានអ្វីត្រូវថែមថយ? ជាពិសេស តើឪពុកម្ដាយពេញចិត្ត​ទេ? … ខ្ញុំបានគិតថាតើគួររៀបចំយ៉ាងម៉េច។ បើសិនជា surprise មែន ក្រែងលោមិន​មានមនុស្សមក។ អញ្ចឹងខ្ញុំក៏បានខ្ចីឈ្មោះ ឯកឧត្ដម ពេជ សោភ័ន ដោយអោយដំណឹងថា កម្មវិធីនេះរៀបចំនៅក្រោម​អធិបតី​ឯកឧត្ដម ពេជ សោភ័ន ព្រោះគាត់ជា(ថ្នាក់ដឹកនាំនៃ)លេខាធិការដ្ឋាន(គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ) ដែលនៅក្រោមនាយករដ្ឋមន្រ្តីផ្ទាល់។ មានវិធានគន្លឹះ ៥ ដែលខ្ញុំបានដាក់ចេញកាលពីដើម​អាណត្តិ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល ភូមិ/ឃុំសុវត្ថិភាព ដោះស្រាយក្រៅប្រព័ន្ធ​តុលាការ ត្រូវបានដាក់អោយនៅក្រោមនាយករដ្ឋមន្រ្តីផ្ទាល់។ ដោយសារ(ឯកឧត្តម) គាត់នៅក្នុងគណកម្មការនេះដែរ ខ្ញុំក៏ប្រើឈ្មោះគាត់​ខ្ចីសិនអញ្ជើញទាំង​អភិបាល ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ អភិបាលក្រុង ជាពិសេសឪពុកម្ដាយ។ សូមអរគុណចំពោះការរៀបចំនិងចំពោះការចូលរួម។ សូមសរសើរ​ចំពោះអ្វីដែលខ្ញុំបានមកឃើញ។ តាមពិត…