សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធី “ទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)”
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការ អនុវត្តមុខងារសេសសល់របស់អ.វ.ត.ក.ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីឯកឧត្តម មីហ្គែល ឌឺ សែប៉ា សូអារ៉េស (Miguel de Serpa Soares) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ចូហ្សេប សូអើរ (Joseph SCHEUER) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាឯកឧត្តម ឃ្នុត រ៉ូសែនហ៊ក (Knut ROSANDHAUG) អ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក.ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ជាទីគោរពរាប់អាន! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សជាអនេក ដែលបានមកចូលរួម និង ថ្លែងសុន្ទរកថា ក្នុងពិធី “ទស្សនកិច្ចនិងសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការ គណៈរដ្ឋមន្ត្រី និង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់ការអប់រំផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែល…