សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងផែនការ
ឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយសតំណាងដៃគូអភិវឌ្ឍន៍អង្គសន្និបាតអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ។ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ព្រមទាំងភាគីពាក់ព័ន្ធ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់វឌ្ឍនភាពបន្ថែមទៀត នៃ ការងារផែនការ, ស្ថិតិ និង ប្រជាជន និង ការអភិវឌ្ឍ, សំដៅបង្កើនប្រសិទ្ធភាព ការងាររបស់ក្រសួង ដើម្បីរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី…