សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តម្លៃដីមិនថ្លៃជាងតម្លៃអនាគតរបស់យើងហើយមិនមានតម្លៃណាល្អជាងការថែរក្សាធនធានធម្មជាតិសម្រាប់អត្តសញ្ញាណជាតិ និងជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជានោះទេ
[ពី ផេច សម្តេចធិបតី] នារសៀសថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍ និងការធ្វើទំនើបកម្ម វិស័យកសិកម្ម តាមរយៈការដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ សំដៅលើកកម្ពស់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព, កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ សម្រាប់អនុវត្តចាប់ពីឆ្នាំ ២០២៣ សំដៅដោះស្រាយបញ្ហាប្រឈមចំពោះមុខ, គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ សំដៅប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ចីរភាព និង ធន់នឹងការប្រែប្រួលអាកាសធាតុ, គោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ សំដៅជំរុញប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី…