សម្តេចធិបតី ផ្តល់អនុសាសន៍ ៥ ដល់កីឡាករ/ការិនីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅ ហានចូវ សាធារណរដ្ឋប្រជាមានិតចិន
វិមានសន្តិភាព រសៀលថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការនី កម្ពុជាទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុង ហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន, បន្ទាប់ពីជូនការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជូនពរដល់កីឡាករនិងកីឡាការនីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករនិងកីឡាការិនី សម្រាប់ការត្រៀមលក្ខណៈប្រកួត ថា ទី១ ត្រូវបន្តហ្វឹកហាត់និងថែបំប៉នសុខភាពឱ្យបានល្អ, ទី២ ប្រកាន់ខ្ជាប់វិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អ ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា, ទី៣ ចៀសវាងដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់និងខុសពីបទវិន័យកីឡា, ទី៤ រក្សាសាមគ្គីភាពនិងជួយគ្នាទៅវិញទៅមកដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និង ទី៥ បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍ “ឈ្នះគឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ”។ ជាមួយគ្នានោះ សម្តេចធិបតី បានភាពរំលឹកពីកត្តាដែលនាំអោយកម្ពុជាសំរេចបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានដូចជា ទី១ ការយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំដែលបានឆ្លុះបញ្ចាំងតាមរយៈស្តង់ដារនៃការប្រកួត, ពិធីបើក, ពិធីបិទ,…