សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រមនីយ៍ដ្ឋានប្រាសាទកោះកេរ” រក្សាបានសុចរិតភាព និងភាពដើមពិតៗ មានតម្លៃលេចធ្លោជាសកលពេញលេញ”
ក្នុងសារលិខិតទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ពីការសំរេចជាឯកច្ឆ័ន្ទនៃគណៈFor កម្មាធិការបេតិកភណ្ឌពិភពលោក ចុះបញ្ជី “រមណីយ៍ដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា “រមណីយ៍ដ្ឋានប្រាសាទកោះកេរ” រក្សាបាននូវសុច្ចរិតភាព(integrity)និងភាពដើមពិត(authenticity) មានតម្លៃលេចធ្លោជាសកលពេញលេញ” ដែលការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយ៍ដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ ១៩៩២ ឆ្នាំ ២០០៨ និង ២០១៧។ ក្នុងសារលិខិតចុះថ្ងៃតែមួយ ផ្ញើជូនជនរួមជាតិកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងរៀបរាប់អំពីដំណើរការដ៏លំបាកនិងស្មុគ្រស្មាញ ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិនិងអន្តរជាតិ ក្នុងដំណាក់កាលដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយចាត់ទុកថាការប្រឹងប្រែងយ៉ាងស្វិតស្បាញទាំងនោះបានបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា រហូតសម្រេចបានជាការចុះបញ្ជី “រមណីយ៍ដ្ឋានកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចធិបតី បន្តថា មហាសមិទ្ធផលនេះជាកិត្យានុភាពថ្មីមួយទៀតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…