សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីដើម្បីធានាសុក្រឹត្យភាព (សារសម្លេង)

ជូនឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី ប្រធានស្ថាប័ន ដែលមានការពាក់ព័ន្ធ ដោយសារការជ្រើសរើសមន្ដ្រីរាជការ​គឺជាកិច្ចការសំខាន់ពាក់ព័ន្ធនឹងកំណែទំរង់មុខងារសារធារណៈរបស់យើងនៅក្នុងអាណត្ដិថ្មី ខ្ញុំសូមផ្អាករាល់ការ​ជ្រើសរើសមន្ដ្រី ក្នុងផែនការ(សំរាប់ឆ្នាំ)២០២៣ ដែលនៅសេសសល់សំរាប់ត្រៀមរៀបចំនៅពេលក្រោយ។ ខ្ញុំបានឃើញ​ ឯកឧត្តមរដ្ឋមន្ដ្រីមុខងារសាធារណៈ (បញ្ជូនការ)ស្នើសុំពីក្រសួង ៣ ដើម្បីសុំនីតិវិធីប្រលងនៅក្នុងឆ្នាំ ២០២៣ នេះ។ គណៈកម្មាការជាតិពាក់ព័ន្ធនឹងកំណែទំរង់មន្ដ្រីមុខងារសាធារណៈ ដែលក្នុងនោះ component មួយដែលសំខាន់ គឺការប្រលងឲ្យមានសុក្រឹតភាព គឺជាគោលដៅធំសំរាប់រដ្ឋាភិបាលថ្មី។ អញ្ចឹង ដើម្បីឲ្យចេញដំណើរឲ្យមានសុក្រឹតភាព​តាមយន្ដការថ្មី ខ្ញុំសូមផ្អាកការប្រលងជ្រើសរើសមន្ដ្រីចាប់ពីពេលនេះ រហូតដល់ការរៀបចំគណៈកម្មាការនិងយន្ដការថ្មី ដែលនឹងបានរៀបចំក្នុងពេលខាងមុខរួច។ សូមឯកឧត្តម លោកជំទាវ ទទួលជាព័ត៌មានហើយអនុវត្ដ។ សូមក្រសួងមុខងារសាធារណៈទទួលអនុវត្ដតាមគោលការណ៍នេះ៕