ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣
AKP ៖ ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលនឹងអាចទប់ទល់ការនាំចេញនាំចូលទំនិញ និងសេវាកម្ម សំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។ នេះបើយោងតាម របាការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្ដរជាតិមានចំនួន ១៨,៤ ប៊ីលានដុល្លារ បានកើនឡើងបន្តិចវិញប្រមាណ ៣,២ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និង ការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស និងការ ដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍។ របាយការណ៍នេះបានលើកឡើងថា “ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផល ពីការកើនឡើង ចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់ រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា”។ របាយការណ៍នេះ បានបន្តថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាព រក្សាបានស្ថិរភាពអត្រាប្តូរប្រាក់…