រាជរដ្ឋាភិបាល អាណត្តិទី៧ មានភារកិច្ចខិតខំប្រឹងប្រែងកសាងសមិទ្ធផលឱ្យលេចចេញជារូបរាងជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីបន្តទទួលបានទំនុកចិត្តយូរអង្វែងតទៅទៀត
[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និង ពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួនប្រមាណ ១១.០០០ នាក់ មកពីរោងចក្រ-សហគ្រាស ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បន្ថែមលើសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តកោះកុងខិតខំសម្រេចបាន ដើម្បីប្រែក្លាយជាខេត្តមួយប្រកបដោយសក្ដានុពល និងកាលានុវត្តភាពកាន់តែខ្ពស់ សម្រាប់ទាក់ទាញការវិនិយោគ, ភ្ញៀវទេសចរមកកំសាន្ត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកផងដែរ អំពីអត្ថន័យនៃទិដ្ឋភាពរួមរបស់ទិវាជ័យជម្នះ ៧ មករា…