សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ
FN ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ចើញថ្លែងនៅក្នុងឱកាសនោះ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីនាព្រឹកថ្ងៃនេះ ជាការបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យពុទ្ធសាសនា ក្រោមម្លប់សុខសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់សាសនាទាំងអស់ តែងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារបស់ក្មេងពីមុនពេលសម្ភារៈ និងការរស់នៅមិនសម្បូរបែប ដូច្នេះជម្រើរបស់ក្មេង គឺមានតែការសិក្សា។ តែបច្ចុប្បន្នសង្គមកាន់តែសម្បូរបែប…