សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសាលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(X16)

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណ​ស្ថាបនិកមគ្គទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ​​ព្រឹទ្ធសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសេនាព័ន្ធ អនុព័ន្ធយោធានៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា ​គណៈធិបតីនិងភ្ញៀវកិត្តិយស អង្គពិធីទាំងមូលនិងជនរួមជាតិជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុង “ពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤” និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16” នាពេលនេះ។   នៅក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្តម អស់លោក លោកស្រី គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញចូលរួម និងសូមអរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីង

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាលលោកជំទាវ Dato’ Tiffanee Marie Lim ប្រធានក្រុមផ្សព្វផ្សាយសាកលវិទ្យាល័យ លីមកុកវីងគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និសិ្សតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង ក៏ដូចជាក្រុមគ្រួសារ និងអាណាព្យាបាលរបស់សិស្សទាំងអស់ ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បា​យ១] (១) អបអរសាទរជាមួយនិស្សិតជ័យលាភី និងអរគុណដល់ក្រុមគ្រួសារ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានបានមកចូលរួមអបអរសាទរជាមួយនឹងនិស្សិតជ័យលាភី ទាំង ៥៤០ នាក់ ដែលជាអ្នកទទួលបញ្ចប់ការសិក្សាពីឆ្នាំ ២០២១,២០២២ និង ២០២៣។ ជាដំបូង (ទី១)ខ្ញុំសូមអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលបានសម្រេចភារកិច្ច និងទទួលបញ្ចប់ការសិក្សាមួយជំហាន។ អារម្មណ៍ថ្ងៃនេះ ប្រហែលជារំភើប ដោយគិតថាប្រហែលជាអត់មានតេស្ដ អត់មាន homework អីទៀតទេ។ (អារម្មណ៍នេះ) យ៉ាងហោចបានមួយរយៈ។ ការរៀនសូត្រគឺជាកាតព្វកិច្ចដែលយើងត្រូវបំពេញ វា​មិនខុសពីការរៀនជាផ្នែកមួយនៃជីវិត​ ដែលយើងចាប់ផ្ដើ​មតស៊ូមកដល់ពេលនេះ គឺធានានូវជោគជ័យប៉ុន្តែត្រូវការការតស៊ូ។ ការបញ្ចប់ការសិក្សាមួយកំរិតទៀតនេះ បានន័យថាកាតព្វកិច្ចមួយត្រូវបានបញ្ចប់ យកជាមូលដ្ឋានទៅបំពេញកាតព្វកិច្ចផ្សេងៗទៀត … ទី២…