សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសាលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(X16)

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណ​ស្ថាបនិកមគ្គទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ​​ព្រឹទ្ធសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសេនាព័ន្ធ អនុព័ន្ធយោធានៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា ​គណៈធិបតីនិងភ្ញៀវកិត្តិយស អង្គពិធីទាំងមូលនិងជនរួមជាតិជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្នុង “ពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤” និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16” នាពេលនេះ។   នៅក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្តម អស់លោក លោកស្រី គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញចូលរួម និងសូមអរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាប្រចាំកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ…