សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជប់លៀងអបអរសាទរជោគជ័យការរៀបចំជាម្ចាស់ផ្ទះនិងការប្រកួត កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣, ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីកីឡាករ/ការិនី សិល្បៈករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះរូបខ្ញុំ និងភរិយាមានកិត្តិយស និងសេចក្តីសោមនស្សបានចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កីឡាករ/ការិនី សិល្បៈករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងពិធីជប់លៀងអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នេះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាទន្ទឹងរង់ចាំរយៈពេល ៦៤ ឆ្នាំ ទោះបីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះទើបតែបានបិទបញ្ចប់ កាលពីខែមិថុនា…