សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធឆ្លង «ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក ចម្លាក់ថ្មម៉ាប ១.១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា»

ខ្ញុំព្រះករុណាខ្ញុំក្រាបថ្វាយបង្គំសម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជ និងព្រះគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ,សូមក្រាបថ្វាយបង្គំសម្តេចព្រះរាជាគណៈគ្រប់ព្រះអង្គទាំងពីរគណៈ ជាទីគោរពសក្ការៈ,ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី, លោកយាយ លោកតា,អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋទាំអស់ ជាទីស្រឡាញ់រាប់អាន! ថ្ងៃនេះខ្ញុំមានកិត្តិយស និងសប្បាយរីករាយដែលបានចូលរួម នៅក្នុង «ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ នាពេលនេះ ។ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និង ការលះបង់ ទាំងកម្លាំងកាយ…