សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងផែនការ

ឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយសតំណាងដៃគូ​អភិវឌ្ឍន៍អង្គសន្និបាតអង្គពិធីទាំងមូលជាទី​មេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ គ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ។ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ព្រមទាំងភាគីពាក់ព័ន្ធ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់វឌ្ឍនភាពបន្ថែមទៀត នៃ ការងារផែនការ, ស្ថិតិ និង ប្រជាជន និង ការអភិវឌ្ឍ, សំដៅបង្កើនប្រសិទ្ធភាព ការងាររបស់ក្រសួង ដើម្បីរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារផែនការ ស្ថិតិ និង ប្រជាជននិងការអភិវឌ្ឍ ត្រូវ​អនុវត្តដោយប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»​ ដែលប្រព័ន្ធនេះ នឹងបង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារកែទម្រង់ព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងផែនការ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និងជាយន្តការដ៏ចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅអំពីវឌ្ឍនភាព បញ្ហាប្រឈម និងជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច សមត្ថភាព និងគុណភាពស្ថាប័ន ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការមានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ មានជាអាទិ៍ ១. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ សម្រាប់អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១, គោលដៅ និងអនុសញ្ញាសកលនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ២. កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ក៏ជាឧបករណ៍ សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងជាធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុ​​សាធារណៈ​រយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម…