សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បុណ្យឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះមេគុណខេត្តពោធិ៍សាត់ទាំង២គណៈ ព្រះតេជគុណ ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល,គណៈអធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូក្មួយៗសិស្សានុសិស្សទាំងអស់ អ៊ំ ពូ មីងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមនៅកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមអបអរសាទរ នូវសមិទ្ធផលដ៏ធំធេងមួយនេះគឺព្រះ « ព្រះបទុមចេតិយនៅក្នុងវត្តមណីរតនារាម» ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) សម្ពោធសមិទ្ធផលពុទ្ធសាសនាលើកទី១ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើត ចូលរួមជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់។ តាមដឹងអញ្ជើញមកពី ២៥ រាជធានី/ខេត្តជុំគ្នា។ ល្ងាចមិញ ឮថាភោជនីយដ្ឋាននៅពោធិ៍សាត់ពេញ សណ្ឋាគារផ្ទះសំណាក់ពេញ។ អញ្ចឹងចូលឆ្នាំលឿនបន្តិចនៅពោធិ៍សាត់។ អម្បាញ់មិញ ចូលមកជួបជាមួយលោកតា លោកយាយ អ៊ំ ពូ មីង…

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា ព្រមទាំងស្នើឱ្យដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី គូសបញ្ជាក់ថា​ សមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលកើតមាននាពេលបច្ចុប្បន្ន​ គឺអាស្រ័យកត្តា​ ៤​ យ៉ាង​ មានជាអាទិ៍ ទី១​​.កត្តាសុខសន្តិភាព ដ៏មានតម្លៃមហិមា​​ ហើយត្រូវរក្សាឱ្យបានគង់វង្សយូរអង្វែង​ ព្រោះថា​ក្នុងសម័យសង្គ្រាមវត្តអារាមអាចក្លាយជាទីតាំងសមរភូមិ​ ប៉ុន្តែក្នុងសម័យសន្តិភាពទីតាំងសមរភូមិទាំងទ្បាយបាន​​ប្រែក្លាយ​មកជាកន្លែងកសាងសមិទ្ធផលបម្រើដល់ផលប្រយោជន៍របស់ប្រជាជន​ ។​​​​​ ទី២. កត្តាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានានា​​​ ទី៣. កត្តា​រីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជន​​ដែលនាំឱ្យមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងការកសាងសមិទ្ធផលសាសនាដែលខ្លួនគោរពបដិបត្តិ និង ទី៤.វប្បធម៌នៃការចែករំលែក​ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នា​និងគ្នា​ ។​ សម្តេចធិបតី​ បានបន្តទៀតថា សាសនា គឺជាប្រភពផ្ដល់គុណតម្លៃសម្រាប់សង្គម ហើយបានផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌​ ប្រពៃណី ទំនៀមទម្លាប់ មនសិការ ផ្នត់គំនិត និងឥរិយាបថមនុស្សនៅក្នុងសង្គម ។ ក្នុងន័យ​នេះ​ រាជរដ្ឋាភិបាល​ អាណតិ្តទី​៧ ​បន្តថែរក្សាកេរតំណែលរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់​…