សុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម លើកទី៨ ឆ្នាំ២០២៤

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត Agung Laksono អតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី និងជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ឯកឧត្តម El Habib Bourane តំណាងឯកឧត្តម Hissein Brahim Taha អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយបន្តផ្ទាល់ពីបណ្តាទូរទស្សន៍ជាតិ ឯកជន និងបណ្តាញព័ត៌មាននានា! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីរីករាយជាអនេក ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកខ្មែរឥស្លាមជាលើកដំបូង ក្នុង​ឱកាសពិសា​អាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៤ រៀបចំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយពិធីនេះគឺជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល​ ខ្ញុំនឹងចូលរួមពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅពេលអនាគតខាងមុខទៅទៀត។ ខ្ញុំសូមកោតសរសើរ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ឯកឧត្តម សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិនៃជនពិការនិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្រុមអត្តពលិកនិងបងប្អូនជនពិការ និងបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិជាទីស្រលាញ់ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សដែលបានចូលរួមអបអរសាទរ ​ជាមួយបងប្អូន ពិការភាពទាំងអស់ នៅក្នុងពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា » ប្រកបដោយបរិយាកាសរីករាយ នាពេលនេះ ។ នេះ ជាសមិទ្ធផល​ប្រវត្តិសាស្ត្រពុំធ្លាប់មាននៅលើទឹកដីកម្ពុជាកន្លងមក, ដែលកើតចេញពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់បងប្អូនមានពិការភាព ក្នុងរយៈពេល ២៧ ឆ្នាំ និង ការចូលរួមផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមពាំនាំនូវក្តីនឹករឭក និង ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចទំាងពីរ ផ្ញើជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមានពិការភាពទាំងអស់នៅទីនេះនៅក្នុងស្មារតីនៃការស្រលាញ់យកចិត្តទុកដាក់ជូនដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសផងដែរ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តម យី វាសនា, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាព, អាណាព្យាបាល និង បុគ្គលិក ទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន…

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញ​លេញ ​ក្នុង​សកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលនេះឆ្លុះបញ្ចំាង​ពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ» ។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត និងបញ្ជាក់ដល់បងប្អូនមានពិការភាពថា «បងប្អូនមិននៅឯកោនោះទេ» ព្រោះមាន សម្តេចធិបតីផ្ទាល់ រួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពល និងបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណយុទ្ធសាស្ត្រទី ១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលផ្តោត​​ជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកប​ដោយបរិយាប័ន្ន…