សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការអរគុណដល់សហគមន៍ខ្មែរ រស់ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានសម្តែងនូវការគាំទ្រចំពោះ សុខសន្តិភាព នៅក្នុងប្រទេសដើមកំណើតរបស់ខ្លួន ប្រកបដោយស្មារតីនៃការរួបរួមជាតិខ្មែរតែមួយ ជាអត្ថន័យដ៏ថ្លៃថ្លាវិសេសមិនអាចកាត់ថ្លៃបាន និងជាកម្លាំងចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនលូតលាស់ឥតឈប់ឈរ
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្តាលី និងនូវែលសេទ្បង់ ចំនួនសរុបប្រមាណ ២.០០០នាក់ ។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ ខិតខំប្រឹងប្រែងក្នុងល្បឿនអតិបរិមា ស្របតាមទិសដៅត្រឹមត្រូវ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ឱ្យបានគង់វង្ស និងបង្កើនភាពសម្បូរុងរឿងជូនប្រជាជន ។ សម្តេច បានធ្វើការសង្កត់ធ្ងន់ថា កត្តាសុខសន្តិភាព ដែលកម្ពុជាកំពុងមាននេះ ប្រៀបបានទៅនឹងខ្យល់ដែលមនុស្សត្រូវការជាចាំបាច់ប្រចាំថ្ងៃ ដើម្បីភាពរស់រាន្តមានជីវិត ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណតិ្តទី ៧ បេ្តជ្ញាបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ។ លើសពីនេះ ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន…