សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកម្មវិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៣ នៃ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាអធិបតី នៅក្នុងពិធីបិទកិច្ចប្រ​ជុំត្រួត​ពិនិត្យ​ប្រចាំឆ្នាំ ២០២៣ នៃ​​ “កម្មវិធីកែទម្រង់ការគ្រប់គ្រង-ហិរញ្ញវត្ថុសាធារណៈ” ដែលជាកម្មវិធីកែទម្រង់​អន្តរវិស័​​យគន្លឹះមួយ របស់រាជរដ្ឋាភិបាល ។ ផ្អែកលើរបាយការណ៍លម្អិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រ​សួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មុននេះ, ខ្ញុំសូម​ចូលរួមអបអរសាទរជាមួយអង្គពិធី ដែលកិច្ចប្រ​ជុំត្រួ​តពិនិត្យប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈ-ពេល ១ ថ្ងៃកន្លងទៅ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ មកពីគ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងតំណាង​ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ហើយទទួលបាននូវលទ្ធផលល្អប្រសើរ តាមរយៈ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាង​សស្រាក់សស្រាំ សំដៅជួយកែលម្អយុទ្ធសាស្ត្រ​ឈាន  ទៅមុខនៃកម្មវិធីកែទម្រង់នេះ ​។ ពិតណាស់, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដែល​ជា​​របៀបវារៈ  អាទិភាពនៅក្នុង «យុទ្ធសាស្រ្តចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ​ក្នុង ៤ នីតិកាល បន្តបន្ទាប់កន្លងទៅ, បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា, ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ច​នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង…