សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សា និងការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ និងឧត្តមានុវត្តន៍ រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់, ភាគីពាក់ព័ន្ធនានា, និងអ្នកចូលរួម នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យបានល្អ សំដៅបម្រើ ផលប្រយោជន៍ ឱ្យបានច្រើនជាអតិបរមា ជូនជាតិមាតុភូមិនៃយើង ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ ។ ជាក់ស្តែង ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. បញ្ជូនព័ត៌មានពិត…