សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី

ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី;លោកជំទាវ ឯកឧត្តម, លោកស្រី លោក សមាជិក-សមាជិកា នៃអង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ «សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងកិច្ចការនារី ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកិច្ចការនារី នាពេលនេះ ។ ការរៀបចំសន្និបាតនាឱកាសនេះ ពិតជាមានសារៈសំខាន់ ដោយអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងភាគីពាក់ព័ន្ធទំាងអស់បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន, ចំណុចខ្វះខាត, និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី ៥ របស់ក្រសួងកិច្ចការនារី ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព, ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមកោតសរសើរ និង…

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកិច្ចការនារីឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។ ក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំការសម្របសម្រួល និងការរៀបចំដោយ​ជោគជ័យនូវ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងការរៀបចំនូវសេចក្តីថ្លែងការណ៍ស្តីពីការបំផុសសហគ្រិន​ភាពស្រ្តីក្នុងអាស៊ាន និង ផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ ដែលទទួលបានការអនុម័តដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ ។ ទន្ទឹមនេះ,  សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសម្រេចបានជាច្រើនរបស់ក្រសួងកិច្ចការនារី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកិច្ចការនារី

FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និ បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ នារី។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកិច្ចការនារី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ «សន្និបាតបូក សរុបសមិទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងកិច្ចការនារី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសន្និបាតនាឱកាសនេះពិតជាមានសារៈសំខាន់ ដោយអ្នករៀបចំយុទ្ធសាស្ត អ្នកអនុវត្ត និង ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន, ចំណុចខ្វះខាត និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី ៥…