សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣

[ផ្ដើមសេចក្ដីអធិប្បាយ១] (១) ជំនួបជាប្រពៃណីលើកទី៩ រវាងនាយករដ្ឋមន្ត្រីនិងសិស្សនិទ្ទេស A ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំនៃគ្រឹះស្ថានសិក្សានានា មាតា បិតា អាណាព្យាបាល ក្មួយៗជាបេក្ខជននិទ្ទេស A ទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី។ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេកដែលបានជួបជាមួយក្មួយៗ ជ័យលាភីនិទ្ទេស A ទាំង ១ ៦៩១ នាក់។ នេះគឺជាលើកទី ១ សម្រាប់ខ្ញុំ ដែលជួបជាមួយនឹងក្មួយៗនិទ្ទេស A នៅទីនេះ ប៉ុន្តែនេះជាលើកទី ៩ នៃប្រពៃណីនៃការជួបរវាងនាយករដ្ឋមន្រ្តីជាមួយក្មួយៗ និទ្ទេស A។ វប្បធម៌នេះបានចាប់ផ្តើមឡើងដោយសម្តេចតេជោអតីតនាយករដ្ឋមន្រ្តី តាំងពីឆ្នាំ ២០១៤។ លោកតែងតែឆ្លៀតឱកាសដើម្បីជួបជាមួយនឹងក្មួយៗ ទាំងអស់។ (២) ឆ្នាំ២០២០ សម្តេចតេជោសំរេចឲ្យជាប់ដោយគ្មានការប្រឡងនិងគ្មាននិទ្ទេស លើកលែងតែមួយឆ្នាំទេ នៅឆ្នាំ ២០២០ ដែលឆ្នាំនោះអត់មាននិទ្ទេស A ឬនិទ្ទេស…

កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖  ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម

[ពី ផេច សម្តេចធិបតី] នាថ្ងៃទី៩  ខែមករា  ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជ័យលាភីនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៦៩១ នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសារអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ ក្នុងសម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមាន ចំនួន ៩៨.៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃបេក្ខជនដែលមកប្រឡងសរុប  ព្រមទាំងបានលើកទឹកចិត្តដល់សិស្សដែលពុំទទួលបានជ័យលាភី អាចខិតខំប្រឹងប្រែងសម្រាប់ការប្រលងលើកក្រោយទៀត ឬជ្រើសរើសមុខជំនាញវិជ្ជាជីវៈសមស្របណាមួយ ដើម្បីជាជំនួយដល់ការងារប្រកបរបរចិញ្ចឹមជីវិត ។   ជាមួយគ្នានេះផងដែរ សម្តេចធិបតី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការខិតខំប្រឹងប្រែង នឹងយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

FN ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ផងដែរ។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌល ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។ ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស…