សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ « អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower)»

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក-សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភានិង រាជរដ្ឋាភិបាល​ទាំងមូលជាទីមេត្រី!អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសហការីទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីសម្ពោធជាផ្លូវការ អគារធនាគារវីងថៅវើ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សមាជិកក្រុមប្រឹក្សាភិបាលធនាគារ, លោក-លោកស្រី ថ្នាក់ដឹកនាំ និង បុគ្គលិក ធនាគារធនាគារវីង ចំពោះសមិទ្ធផលថ្មីដែលបាននៅថ្ងៃនេះ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] អម្បាញ់មិញយើងក៏បានស្តាប់នូវរបាយការណ៍សង្ខេបរបស់អ្នកឧកញ៉ា គិត ម៉េង អំពីការវិវត្តន៍របស់ធនាគារ(ដែល)នៅក្នុងរយៈពេលដ៏ខ្លីបានដើរតួនាទីសំខាន់ជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈការចូលរួម​ពង្រឹងវិស័យធនាគារ។ (១) វិស័យធនាគារមានសារៈសំខាន់ណាស់ … (ប្រៀបបានដូច)ជាឈាម។ ពាក្យសាមញ្ញថា អត់លុយធ្វើអីក៏អត់កើតដែរ ប៉ុន្តែបើមានថវិកា/លុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ ឬយន្តការក្នុងការផ្គត់ផ្គង់និងការជួយចល័តចរន្តនេះ គឺវាលំបាកដែរ។ អញ្ចឹងធនាគារដើរតួនាទីសំខាន់ណាស់នៅក្នុងការប្រមូលផ្តុំធន និងការបង្វិលធនទៅគាំទ្រដល់ដំណើរសេដ្ឋកិច្ច។ អញ្ចឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធធនាគារគឺធានាសុខភាពរបស់សេដ្ឋកិច្ច … (ដោយអាចប្រៀបធៀបថា)ធនាគារគឺដូចបេះដូង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារធនាគារវីងថៅវើ

FN ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០ ២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ។ អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុង ការច្នៃ ប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់ រហូត ដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញ ពី ភាព រីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ *សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារប្រៀបដូចជាបេះ ពោលមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ដំណើរការសេដ្ឋកិច្ចជាតិ។ *សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ធនាគារវីង ហើយការរីកចម្រើននេះ…