ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម

FN៖ នៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាស ដាក់ ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល នយោ បាយ អាទិ ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស ដាក់ឱ្យអនុវត្តន៍ នៅក្នុង ឆ្នាំ២០២៣នេះ។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមោទនភាពសម្រាប់កម្ពុជា ក្រោយបញ្ចប់សង្គ្រាម ប្រទេសត្រូវបានអភិវឌ្ឍន៍ឱ្យរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។ រាជរដ្ឋាភិបាលបុរេសកម្ម មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកពលរដ្ឋចោលនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយអាទិភាពទាំង៦…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលឯកអគ្គរាជទូត/រដ្ឋទូត តំណាងស្ថានអង្គទូតនានាប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍បងប្អូនប្រជាពលរដ្ឋតំណាងអ្នកទទួលកម្មវិធីជំនួយសង្គម ក៏ដូចជាអ្នកមានបណ្ណសមធម៌ដែលចូលរួមព្រឹកនេះ ព្រមទាំងជនរួមជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួន២ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) កូវីដ-១៩ ធ្វើឲ្យអត្រានៃភាពក្រីក្រដែលនៅក្រោម ១០% ក្នុងឆ្នាំ ២០១៧ ហក់ឡើងដល់ ១៧% វិញ កម្មវិធីគោលនយោបាយអាទិភាពនេះ ត្រូវបានផ្ដួចផ្ដើមឡើងនៅអាណត្តិទី៦ ដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ តាំងពីយើងបានបញ្ចប់សង្រ្គាមមក ជាមោទនភាពដែលប្រទេសយើងបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ ជីវភាពរបស់ប្រជាពលរដ្ឋយើងបានរីកចម្រើន ដែលជាក់ស្ដែង អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ក្នុងរយៈពេលជាង១៥ ឆ្នាំនេះ អត្រានៃភាពក្រីក្រកាលពីឆ្នាំ២០០៧ ដែលមានជាង ៤៧ភាគរយ ដល់ឆ្នាំ២០១៧ ត្រូវបានកាត់បន្ថយនៅក្រោម ១០ភាគរយ។ ប៉ុន្តែបាតុភាពនៃកូវីដ-១៩…