សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទស្ទឹងបើកការដ្ឋានសាងសង់ទំនង់វារីអគ្គិសនី ស្ទឹងតាតៃលើ (អានុភាព ១៥០ មេហ្គាវ៉ាត់)

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោក Han Xiaojun ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group Co., Ltd និងសហការីគណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្រលាញរាប់អាន! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] … បើថាកក់ក្ដៅក៏មិនត្រូវដែរព្រោះរងា ខែកត្ដិក ហើយនៅលើកំពូលភ្នំ។ ឃើញបងប្អូនមកសុទ្ធតែអាវរងា … ទោះជាយ៉ាងណា ថ្ងៃនេះគឺសប្បាយរីករាយណាស់ដែលយើងបានមកជួបជុំគ្នា ជាពិសេសនៅក្រោយព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្ដែតប្រទីប អកអំបុក ប្រពៃណីជាតិយើង ដែលទើបនឹងបញ្ចប់ទៅដោយសប្បាយរីករាយ ហើយប្រជាពលរដ្ឋរបស់យើងរាប់លាននាក់ចូលរួម។ នៅតាមបណ្ដាខេត្តក៏មានការរៀបចំ(ប្រណាំងទូក)។ កោះកុងមានរៀបចំបណ្ដែតប្រទីប(ផងដែរ)។ អរគុណចំពោះការរៀបចំនៅព្រឹកនេះ ចំពោះការចូលរួមដ៏ច្រើនកុះករ ហើយជាពិសេសអ៊ំ ពូមីង ដែលអញ្ជើញមកតាំងពីម៉ោង៣ ដើម្បីអបអរសាទរនូវសមិទ្ធផលនៅថ្ងៃនេះ។ [ចប់សេចក្ដីអធិប្បាយ១] ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពកៃ្រលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីជ្រុំ និងឃុំតាទៃលើ ស្រុកថ្មបាំង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន China National Heavy Machinery Industry Corporation (Sinomach) របស់ប្រទេសចិន។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ…