សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ឯកឧត្ដម លោកជំទាវ សមាជិក/ជិការដ្ឋសភា សមាជិក/ជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនី ទាំងអស់ជាទីស្រឡាញ់រាប់អាន! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតក្នុងពិធីជួបជុំដ៏មានសារៈសំខាន់នៅព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ(កំបូល) រាជធានីភ្នំពេញ។ ហើយក្នុងឱកាសនេះក៏សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនទាំងអស់។ ក្នុងឱកាសជិតដល់បុណ្យអុំទូកផង លោកទាំងពីរផ្តាំផ្ញើជូនពរ ប្រសិទ្ធពរជ័យ ជូនបងប្អូនទាំងអស់ឲ្យទទួលបាននូវសេចក្តីសុខ ទទួលបានពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ (១) ១០ លើកជួបជាមួយនឹងបងប្អូន កម្មករ/ការិនី ជិត ២០ ម៉ឺននាក់នៅក្នុងរយៈពេល ៣ ខែ ​ស្អែកគ្រប់ ៩០ ថ្ងៃ នៃ(ការបង្កើត)រាជរដ្ឋាភិបាលថ្មី។ បើរាប់ទៅ(ក៏ជា) ១០លើក ជួបជាមួយនឹងបងប្អូនកម្មករ/ការិនី ជិត ២០ម៉ឺននាក់ នៅក្នុងរយៈពេល ៣ ខែនេះ។ បើរាប់កន្លែងនេះ…