សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីទី៥និងទី៦នៃ កម្មវិធីគោលនយោបាយអាទិភាព៦ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី តំណាងវិស័យឯកជនអង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនាពេលនេះ។ កម្មវិធីអាទិភាពទី៥ និងទី៦ គឺជាកម្មវិធីចុងក្រោយនៅក្នុងកម្មវិធីអាទិភាព៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំនិងប្រកាសដាក់ឲ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មាការគោលនយោ​បាយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារ ក៏ដូចជាគ្រប់បណ្តាស្ថាប័នក្រសួងទាំងអស់ ដែលបានរួមគ្នា រៀបចំចេញជាគោលនយោបាយ និងដាក់ឲ្យអនុវត្ត (ក្នុងពេល)មិនដល់៩០ ថ្ងៃផង។ នៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលគ្រប់៩០ ថ្ងៃ។ យើងគិតថា deadline សំរាប់គោលការណ៍នេះគឺនៅមុនដំ​ណាច់ឆ្នាំ២០២៣ ប៉ុន្តែយើងបានរួមគ្នាគិតគូរនិងខិតខំធ្វើកិច្ចការនេះយូរមកហើយៗ (ទីបំផុត)បានចេញជារូបរាងនៅក្នុងដំណាក់កាលដែលមិនដល់៩០ ថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានផ្តួចផ្តើមគោលគំនិតមួយចំនួន រួមទាំងកិច្ចការ​ងារ​ពាក់ព័ន្ធវិស័យកសិកម្មនេះ ដែល(ជួយអោយ)យើងអាចរៀបចំ​ការត្រៀមលក្ខណៈ និងជាមូលដ្ឋានដែលយើងបានកសាងក្នុងរយៈពេល ៤០ឆ្នាំមកនេះ ធ្វើកំណែទម្រង់និងការពង្រឹងបន្តសម្រាប់អាណត្តិទី៧ នេះ។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមអបអរសាទរ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម

FN ៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យកសិកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងពាក់ព័ន្ធដែលបានប្រឹងប្រែងរួមគ្នា ឱ្យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យកសិកម្ម ត្រូវបានដាក់ឱ្យអនុវត្តជាមួយដំណើររបស់រាជរដ្ឋាភិបាលមិនទាន់បាន៩០ផង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមកម្មវិធីនយោបាយពាក់ព័ន្ធវិស័យកសិកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាដែលប្រទេសជាច្រើនជួបវិបត្តិស្បៀងពេលជំងឺកូវីដ១៩រាតត្បាត…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ

FN ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ចើញថ្លែងនៅក្នុងឱកាសនោះ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីនាព្រឹកថ្ងៃនេះ ជាការបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យពុទ្ធសាសនា ក្រោមម្លប់សុខសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់សាសនាទាំងអស់ តែងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារបស់ក្មេងពីមុនពេលសម្ភារៈ និងការរស់នៅមិនសម្បូរបែប ដូច្នេះជម្រើរបស់ក្មេង គឺមានតែការសិក្សា។ តែបច្ចុប្បន្នសង្គមកាន់តែសម្បូរបែប…