សុន្ទរកថានិងសេចក្ដីអត្ថាធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ឯកឧត្តម វ៉ាង យូបូ អភិបាលខេត្ត  យូណាន នៃសាធារណរដ្ឋប្រជាមានិតចិនឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធី និងបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ, ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយ ឯកឧត្តម វ៉ាង យូបូ និង ឯកឧត្តម វ៉ាង វិនធាន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបានជួយជំរុញវិនិយោគិនចិនឱ្យចូលរួមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានផ្តល់នូវជំនួយឥតសំណង និងកម្ចីសម្បទានឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ ការសាងសងហេដ្ឋរចនាសម្ព័ន្ធទាំងផ្នែកទន់ ទាំងផ្នែករឹងរបស់កម្ពុជានាពេលកន្លងមក ជាពិសេសការវិនិយោគលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង។ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាបានសម្រេចបន្តយក មនុស្សជាអាទិភាពគន្លឹះទី ១ ហើយផ្លូវ ទឹក ភ្លើង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

FN ៖ អាកាសយានដ្ឋាន អន្តរ ជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ កម្ពុជាផ្នែកទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតលើវិស័យដឹកជញ្ជូនផ្លូវអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋបាលខេត្តសៀមរាប និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា

FN ៖ នៅរសៀលថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ស្ពានកោះនរា។ ស្ពានកោះនរា ជាស្ពានប្រអប់បេតុងខ្សែកាបឆ្លង​កាត់​​ទន្លេបាសាក់ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍​កោះ​ពេជ្រ និងតំបន់​អភិវឌ្ឍន៍​កោះនរា។ ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី​កម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមបង្កលក្ខណៈផ្សេងសម្រាប់កិច្ចអភិវឌ្ឍន៍កោះនរា។ សម្តេចធិបតី ហ៊ុន ម៉ាណែត…