សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត សម្ពោធស្ពានខ្សែកាបកោះនរា ភ្ជាប់កោះពេជ្រ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូតតំណាងអង្គការជាតិ និង អន្តរជាតិ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង “ពិធីសម្ពោធដាក់ឱ្យបើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ ប្រកប​ដោយមនោសញ្ចេតនា និងក្តីនឹករលឹកជាទីបំផុត។ ដំបូង ខ្ញុំសូមចូលរួមត្រេកអរជាមួយលោកយាយ លោកតា អ៊ំពូមីង ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ…