សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង”កម្មវិធីបណ្ដុះបណ្តាល​ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល! ឯកឧត្ដមអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នអង្គទូតនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយសក្នុងអង្គពិធីទាំងមូលជាទីមេត្រី!​ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ដែលជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលខ្ញុំបានប្រកាសដាក់ឲ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣។ ហើយនេះក៏ចាត់ទុកថាជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ការវិវត្តន៍ប្រព័ន្ធសុខភាព សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្តីអធិប្បាយ១] (១) និយាយពីមូលធនមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តា ២ គឺសុខភាព និងសមត្ថភាព ហើយកម្មវិធី២ ដែលយើងប្រកាសថ្ងៃនេះ គឺផ្តោតទៅលើការកសាងមូលធននេះឯង។ នៅក្នុងលក្ខណៈដើម្បីផ្តល់ឱកាសជាពិសេសទៅដល់ប្រជាពលរដ្ឋយើងនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​។ [ចប់សេចក្តីអធិប្បាយ១] នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការផ្តួចផ្តើម និងចង្អុលបង្ហាញឲ្យអនុវត្តកម្មវិធីជាអាទិភាពទាំង ២ នេះឡើង តាំងពី​នីតិកាលទី ៦ ដែលយើងបានរៀបចំនៅក្នុងការអនុវត្តនៅដើមអាណត្តិទី៧ នេះ។ តាងនាមឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត

FN ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការកម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះរួមមាន៖ ១៖ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម, ២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនាព្រឹកថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និយាយដល់មូលធនមនុស្ស គឺត្រូវគិតដល់សុខភាព និងសមត្ថភាព។ ដូច្នេះកម្មវិធីដាក់ឱ្យអនុវត្តន៍នៅព្រឹកថ្ងៃនេះ ជាការគាំទ្រខ្ពស់ដល់នយោបាយមូលធនមនុស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…