សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីរំលឹកខួបបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពពេញលេញ! ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក/ជិកានៃព្រឹទ្ធសភា រដ្ឋសភា សមាជិក/ជិការាជរដ្ឋាភិបាល! សេនានុព័ន្ធ អនុព័ន្ធនានា ប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយស នាយទាហាន នាយទាហានរង ពលទាហាន បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និង អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្ស ដែលបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសដ៏មានអត្ថន័យនេះ។ ខ្ញុំក៏សូមសម្ដែងនូវអំណរគុណយ៉ាងកក់ក្តៅជាមួយវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះកាន់តែឱឡារិក។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកទាំងអស់ ដែលមានវត្តមាននៅទីនេះ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ុំ សំណាង…