សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន! លើកទី១ មកកាន់ខេត្តព្រះសីហនុ ជួបបងប្អូនកម្មករ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ/ការិនី និយោជិត នៅក្នុងពិធីដ៏មានសារសំខាន់នៅក្នុងខេត្តព្រះសីហនុ។ ជាលើកដំបូងដែលខ្ញុំបានជួបជាមួយនឹងបងប្អូនកម្មករ/ការិនីនៅទីនេះ។ ពីមុន គឺសម្ដេចតេជោបានជួបបងប្អូនជាញឹកញាប់។ ថ្ងៃនេះ គឺជាលើកទី១ ហើយ។ ថ្ងៃនេះ មានដល់ជាង ១៥ ០០០ នាក់ ដែលបានអញ្ជើញចូលរួម … ក្នុងនោះក៏មានស្រ្ដីមានផ្ទៃពោះ ៤៨២ នាក់។ ខេត្តព្រះសីហនុ ខេត្តសមុទ្រ ម៉េចក៏កូនតិចជាងអ្នកកណ្ដាល។ ខ្ញុំទៅកំពង់ចាមថ្ងៃមុន ១២ ០០០ នាក់ គ្រាន់តែអ្នកមានផ្ទៃពោះមាន ៨០០នាក់ជាង … អម្បាញ់មិញ បានសួស្ដីជាមួយនឹងបងប្អូនខាងណេះ ម្ខាងទៀតអត់បានទៅជួប។ ប៉ុន្តែ(ជួប)តាមរលកធាតុអាកាស … អរគុណចំពោះម្ចាស់ទីតាំងដែលបានផ្ដល់ទីតាំងកន្លែងនេះ ក៏ដូចជាក្រុមហ៊ុនទាំង ៣០ រោងចក្រ សហគ្រាស ដែលបានអនុញ្ញាតឱ្យបងប្អូនចូលរួមនៅក្នុងកម្មវិធីនេះ។ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…