សេចក្តីដកស្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតំណាងស្ថានទូតនានាប្រចាំកម្ពុជា!គណៈអធិបតីភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមប្រតិបត្ដិករបោសសំអាតមីន តំណាងដៃគូ អភិវឌ្ឍ អង្គការជាតិ/អន្ដរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ស្ពឺ និងការប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនដ៏អធឹកអធម។ ជាដំបូង ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមសំដែងនូវអំណរសាទរនូវថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ស្ពឺទាំងអស់ ដែលបានទទួលនូវអគារដ៏ថ្មីស្រ​ឡាងនេះ។ សមិទ្ធផលនេះពិតជាសក្ដិសមទៅនឹងកម្រិតនៃការអភិវឌ្ឍ ក៏ដូចជាការកើនឡើងនូវតួនាទី និងភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកោតសរសើរដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រ​ជា​ការពារ ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ។  នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្ដិមុនៗ ហើយរាជរដ្ឋាភិបាលអាណត្ដិទី ៧ នឹងបន្ដធ្វើយ៉ាងណាយកចិត្តទុក​ដាក់ដើម្បីបំរើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ អគារដ៏ថ្មីនេះ ជានិមិត្តរូបនៃភាពកាន់រឹងមាំ ភាពកាន់តែសម្បូរបែប និងទំនើបក្នុងការផ្ដល់សេវា។ នេះជាការឆ្លើយតបទៅនឹងការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងគោលនយោបាយវិមជ្ឈការរបស់យើង គឺផ្ដល់សិទ្ធិទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយ ដឹកនាំ សម្របសម្រួលការងារ ដើម្បីបង្ខិតសេវាជូនដល់ប្រជាពលរដ្ឋ។ អម្បាញ់មិញតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងម្ចាស់ការក្នុងកសាង ទោះបីជាយើងប្រើពេលយូរបន្ដិច ប៉ុន្ដែវាបង្ហាញអំពីសមត្ថភាពនិងការឈានវិវត្តន៍ទៅមុខជាប្រចាំរបស់យើង។ យឺតឬលឿន ៧ឆ្នាំនៃការសាងសង់…

ប្រសាសន៍សំខន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កោតសរសើរការខិតខំប្រឹងប្រែងរបស់ខេត្តកំពង់ស្ពឺ ចំពោះការកសាងអគាររដ្ឋបាលខេត្តឱ្យចេញជារូបរាងឡើង ទោះបីជាចំណាយពេលយូរក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រតិបត្តិករដោះមីនទាំងអស់ ដែលធ្វើឱ្យខេត្តកំពង់ស្ពឺទទួលបានជោគជ័យ ក្លាយជាខេត្តដែលអស់មីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមែនដោះមីនតែក្នុងប្រទេសខ្លួនទេ ប៉ុន្តែក៏បានបញ្ជូនតាមរយៈអង្គការសហប្រជាជាតិ ដោះមីននៅក្រៅប្រទេសផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងខិតខំធ្វើឱ្យសម្រេច ផែនការកម្ពុជាគ្មានមីនឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលខេត្តកំពង់ស្ពឺគ្មានមីនពេលនេះ ជាការបិទបញ្ចប់សោកនាដកម្ម ដែលកើតឡើងកាលពីអតីតកាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺពង្រឹង ជាងពង្រីក…