សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ជាទីស្រឡាញ់រាប់អាន! មុននឹងចាប់ផ្ដើម ក្នុងឱកាសពិធីបុណ្យខួបលើកទី១៩នៃការឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ថ្ងៃទី២៩ តុលា​ ទួលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រ ជាពលរដ្ឋទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរបវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំសព្វសាធុការពរជ័យសិរីវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរគ្រប់រូបជាដរាបរៀងទៅ។ (១) ការជួបជាមួយកម្មករ/ការិនី គិតពីខែឧសភាជាកម្មវិធីទី៩ គិតពីក្រោយបោះឆ្នោតជាកម្មវិធីទី៧​ ខ្ញុំមានកិត្តិយសនិងសេចក្ដីសប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងពិធីព្រឹកនេះ ដែលមានការចូលរួមពីបងប្អូនជាង ១៨០០០នាក់ ដែលបានអញ្ជើញមកជួបជុំថ្ងៃនេះ។ គិតពីខែ៥​ គឺកម្មវិធីទី៩ ដែលខ្ញុំបានជួបជាមួយបងប្អូនកម្មករ កម្មការិនី ប្រធានរដ្ឋបាល និងប្រធានក្រុម តែបើក្រោយបោះឆ្នោតគឺកម្មវិធីទី៧​ ដែលយើងបានជួបគ្នា។ នៅទីតាំងនេះក៏ជាលើកទី២ហើយ។ ថ្ងៃនេះទេវតាក៏ជួយប្រោះព្រំត្រជាក់ត្រជុំបន្តិចព្រឹកមិញ។ ព្រឹកឡើងឮសូរផ្គរ ស្មានតែមកកម្មវិធីមិនបាន។ អរគុណចំ​ពោះការរៀបចំនិងការចូលរួមរបស់បងប្អូនយើង … អរគុណក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររៀបចំសហការជាមួយក្រុមហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ-និយោជិត នៅរោងចក្រសហគ្រាស ចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ

FN ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន ១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយព្រះពរព្រះមហាក្សត្រ នៅក្នុងឱកាសខួបឡើងគ្រងរាជ្យសម្បត្តិ ១៩ឆ្នាំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែនៅជាប់ជាមួយកម្មករនិយោជិត គ្រប់កន្លែង រហូតមក សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបណ្តុះធនធានមនុស្សគ្រប់វិស័យទាំងអស់ មិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូននៅជាមួយរាល់ថ្ងៃ ម្តាយឪពុកមិនដឹងថាកូននោះលូតលាស់ធំនោះទេ ប៉ុន្តែបើបែកគ្នាយូរៗជួបម្តង ទើបដឹងថា កូននោះធំប្លែក សម្រាប់ការអភិវឌ្ឍប្រទេសជាតិក៏ដូចគ្នា…