ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦។ ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការកោតសរសើរចំពោះគំនិតច្នៃបង្កើតឧបករណ៍បច្ចេកវិទ្យា និងចងក្រងសៀវភៅរបស់សិស្សថ្នាក់មធ្យមសិក្សា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតឧបករណ៍បច្ចេកវិទ្យា និងចងក្រងសៀវភៅរបស់សិស្សមធ្យម សិក្សានេះ បង្ហាញឱ្យឃើញពីការវិវឌ្ឍន៍ប្រកបដោយវិជ្ជមានក្នុងវិស័យអប់រំនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រលើកម្មវិធីកែទម្រង់អប់រំពីឆ្នាំ២០២៣…

សេចក្តីអធិប្បាយនិងសុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា,ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស,ថ្នាក់ដឹកនាំ មន្រ្តីរាជការជាប្រតិភូអប់រំ យុវជននិងកីឡា រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ,សមាជិក សមាជិកាក្នុងអង្គពិធីទាំងមូលនៅព្រឹកនេះ ជាទីស្រលាញ់រាប់អាន [សេចក្តីអធិប្បាយ ១] (១) សមត្ថភាពនិងការខិតខំ នៃកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ បែប “សាលាជំនាន់ថ្មី” ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដែលបានចូលរួមទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន​ជាសសរស្ដម្ភនៃការកែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព” ដែលត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជននិងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យា នាឱកាសនេះ។ មុននេះ ខ្ញុំបានដើរទស្សនាលទ្ធផលនិងស្នាដៃសិស្សានុ​សិស្ស ក៏ដូចជាគ្រូរបស់យើងនៃសាលាជំនាន់ថ្មី។ ខ្ញុំសូមសរសើរសមត្ថភាពនិងការខិតខំប្រឹងប្រែងច្នៃប្រឌិត របស់ក្រសួងអប់រំក្នុងការដាក់ចេញនូវកម្មវិធីកែទម្រង់ប្រព័ន្ធអប់រំ។ ទោះបីយើងមិនទាន់បានអនុវត្តនៅគ្រប់សា​លាក៏ដោយ យ៉ាងហោចណាស់ លទ្ធផលនៃសាលាជំនាន់ថ្មីនេះ ក៏បានបញ្ជាក់ពីលទ្ធភាពនៃកំណែទម្រង់ ព្រោះ​អ្វីដែលបានសរសេរលើក្រដាសជារឿងមួយ ប៉ុន្តែអ្វីដែលសម្រេចលទ្ធផលជាក់ស្ដែងក្រោយពីយកផែនការគោលគំនិតនៅលើក្រដាសទៅអនុវត្តន៍ បានលទ្ធផលយ៉ាងម៉េច ប៉ុន្មានឆ្នាំក្រោយ (វាជារឿងមួយទៀត)។ (២) ការចងក្រងសៀវភៅ បង្កើតជាទំលាប់និងគំនិតសិក្សាស្រាវជ្រាវ…