ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបកម្មករជិត ២ម៉ឺន​នាក់​ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុង​ទឹក​ដី​ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកនេះសម្តេចមានសេចក្តីសោមនស្សរីករាយ បានជួបកម្មករ កម្មការិនី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនបោះបង់ប្រជាពលរដ្ឋ កម្មករ កម្មការិនីនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបោះបង់ឡើយនយោបាយជួយដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ឈរលើនយោបាយ…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងខណ្ឌដង្កោនិងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា, សមាជិក/សមាជិការាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់រាប់អាន! (១) រីករាយបានជួបកម្មករ/ការិនី ១៨ ពាន់នាក់ ពី ២០ សហគ្រាស/រោងច្រកនៅរាជធានី ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នា និង(ចំថ្ងៃបុណ្យដាក់)បិណ្ឌទី៤ … មេឃស្រទុំ ប៉ុន្តែចាំងភ្នែក ព្រោះសម្បូរអ្នកញញឹមមានដាំពេជ្រលើធ្មេញ។ ពីជំនាន់ដើម​គេដាំមាស។ ជំនាន់យាយខ្ញុំអី សុទ្ធស្រោបមាស … អរគុណចំពោះការស្វាគមន៍រាក់ទាក់នៅព្រឹកនេះ។ អរគុណបងប្អូន ដែលខ្លះមកតាំងពីម៉ោង ៣-៤(ភ្លឺ) ហើយបងប្អូនខ្លះមិនបានទាំងសម្រាកស្រួលផង។ អរគុណក្រសួងការងារ អាជ្ញាធរដែនដី ដែលបានរៀបចំព្រឹកនេះ និងនិយោជក បងប្អូនកម្មករ និយោជិត ដែលបានចូលរួមច្រើនកុះករ។ យើងមានជាង ១៨ ០០០ នាក់ មកពី ២០ សហគ្រាស រោងចក្រនៅរាជធានីភ្នំពេញ។ អរគុណចំពោះម្ចាស់ទីតាំង ដែលបានផ្ដល់កន្លែងនេះ ក៏ដូចជាក្រុមហ៊ុន/សហគ្រាសទាំងអស់…