សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺឯកឧត្ដម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសបងប្អូនកម្មករ និយោជិតទាំងអស់ជាទីស្រឡាញ់រាប់អាន! (១) នឹងចុះជួបកម្មករ អាជីវករក្រៅប្រព័ន្ធ វិស័យទេសចរណ៍និងវិស័យដទៃទៀត ថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានមកជួបបងប្អូននៅក្នុងខេត្តកំពង់ស្ពឺសាជាថ្មី ហើយនេះគឺជាកម្មវិធីទី៣នៃការចុះជួបជាមួយកម្មករ និយោជិតទាំងអស់ដែលមកពីបណ្ដារោងចក្រផ្សេងៗ។ ទីតាំងទី១ គឺភ្នំពេញ ទី២គឺខេត្តកណ្ដាល និងទី៣ គឺខេត្តកំពង់ស្ពឺ ហើយនឹងចុះតាមបន្តទៀត។ មានរៀបចំ ១០កម្មវិធី ដែលកម្មវិធីនេះត្រូវបានរៀបចំដំបូងឡើយសម្រាប់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ លោកបានខិតខំចុះជួបជាមួយកម្មករ កម្មការិនី កូនចៅ ក្មួយៗរបស់លោក តាំងពីមុនបោះឆ្នោត ប៉ុន្តែដោយសារពេលវេលាចង្អៀត លោកមិនអាចធ្វើបានចប់។ ទោះបីជាលោកបានចេញទៅជាសមាជិកសភា ហើយបញ្ចប់ពីតួនាទីជាប្រមុខរាជរដ្ឋាភិបាល ក៏គាត់នៅផ្ដល់គោលការណ៍ និងលើកទឹកចិត្តថ្នាក់ដឹកនាំជាន់ក្រោយធ្វើការងារបន្ត។ ការងារនេះមិនមែនចប់ត្រឹម ១០កម្មវិធីនេះទេ។ យើងនឹងរៀបចំតទៅទៀត … ខ្ញុំគិតថាមិនមែនតែក្នុងវិស័យកាត់ដេរ ឧស្សាហកម្មនោះទេ យើងនឹងគិតមើលនៅក្នុងវិស័យផ្សេងៗទៀត។ នៅខែ១១នេះ ខ្ញុំនឹងជួបជាមួយខាងអាជីវករ។ យើងគិតមើលពីការជួបជាមួយខាងក្រៅប្រព័ន្ធ ឬវិស័យទេសចរណ៍ ឬអ្វីផ្សេងទៀតដែលអាចជួបបាន។ ជួបជាមួយបងប្អូនអ្នកលក់ដូរមួយចំនួនដើម្បីស្ដាប់។ ខ្ញុំចូលចិត្តជួបហើយជួយផ្ទាល់តែម្ដង។ អ្នកខ្លះគេថា នាយករដ្ឋមន្រ្តីមិនគួរណាចំណាយពេលទៅចុះជួបអញ្ចឹងទេ ទុកឲ្យរដ្ឋមន្រ្តីការងារធ្វើទៅ។…