សារសំលេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ដ្រីបណ្ដាក្រសួងរួសរាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យបានរួចរាល់នៅសប្ដាហ៍ក្រោយ

ផ្ញើជូនឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង រដ្ឋលេខាធិការដ្ឋាន ចំណុះរាជរដ្ឋាភិបាលទាំងអស់, យោងលើតំរូវការចាំបាច់ចំពោះមុខ ដើម្បីធានានូវនិរន្ដរភាពនិងប្រសិទ្ធភាពការងារ សំរាប់ដំណើរការរបស់​ក្រសួង និងរដ្ឋលេខាធិការដ្ឋានទាំងអស់ចំណុះឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមរំលឹកដាស់តឿន ឯកឧត្តម លោកជំទាវរដ្ឋមន្ដ្រី អំពីកិច្ចការចំាបាច់និងជាអាទិភាព ពាក់ព័ន្ធទៅនឹងការរៀបចំដំណើរការក្រសួងនិងរដ្ឋលេខាសធិការដ្ឋាននិមួយៗ ដោយយកចិត្តទុកដាក់លើកិច្ចការមួយចំនួន (ដូចខាងក្រោម)៖ ទី១ ក្រសួងដែលមិនទាន់បានធ្វើការបែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឲ្យចប់ក្នុងសប្ដាហ៍ក្រោយនេះ ដើម្បីធានានិរន្ដរភាពនិងប្រសិទ្ធភាពទាំងលើការដឹកនាំ ទាំងលើការអនុវត្ដការងាររបស់ក្រសួងស្ថាប័ន។ ទី២ ក្នុងការកំណត់ការបែងចែកភារកិច្ចនិងការទទួលខុសត្រូវជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខា​ធិការ ត្រូវធានាឲ្យបាននូវការបែងចែកបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹក​នាំខាងបច្ចេក​ទេស ដើម្បីធានាបាននូវប្រសិទ្ធភាពជាស្ថាប័ននិងប្រសិទ្ធភាពការងារ ជៀសវាងការលូកដៃលើការដឹកនាំផ្ទាល់នៃអង្គភាពជំនាញរបស់ក្រសួងស្ថាប័ន ដោយមិនឆ្លងឬរំលងឋាណានុក្រមបច្ចេកទេស។ ប្រសិនបើមានការរៀបចំឲ្យមន្ដ្រីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុកលើការជួយការងាររបស់នាយកដ្ឋាន មិនត្រូវ អនុញ្ញាតអោយមានការរំលងឋានានុក្រមផ្នែកបច្ចេកទេស ដូចជាការរំលងឬមិនឆ្លងការដឹកនាំថ្នាក់អគ្គនាយកដ្ឋាន ឬលេខាធិការដ្ឋាននោះទេ។ ត្រូវចាំចាត់ទុកថា ការធានាឯកភាព សាមគ្គីភាព និងសុខដុមរមនានីយកម្ម នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ជាការលើកកម្ពស់ប្រសិទ្ធភាពការងារ ជាការងារអាទិភាពដែលយើង​ត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា។ ទី៣ ចំពោះមុខ ត្រូវខិតខំធានាឲ្យបាននិរន្ដរភាពនិងស្ថេរភាពនៃការអនុវត្ដការងារក្នុងស្ថាប័ន។ ក្នុងករណីចាំបាច់ដែលត្រូវធ្វើវិចារណកម្មមុខងារថ្នាក់បច្ចេកទេស និងរៀបចំមន្ដ្រីឡើងវិញ ត្រូវគិតគូរលើគោលការណ៍ជាមូលដ្ឋានចំនួនពីរដែលខ្ញុំធ្លាប់បានណែនាំកន្លងមកនេះ។ (ទី១) គោលការណ៍គុណាធិបតេយ្យដែលផ្អែកជាចំបងលើ​គុណសម្បតិ្ដ ស្នាដៃ ការងារ សមត្ថភាព ចំណេះ…