ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយកម្មករនិយោជិកពីរោងចក្រសហគ្រាស ១៨,០០០នាក់ តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សូមគោរពឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្ដិយស បងប្អូនកម្មករ និយោជិក ទាំងអស់ជាទីរាប់អាន ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានជួបបងប្អូនកម្មករ និយោជិតនៅទីនេះ។ ដំបូង ខ្ញុំសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំប្រទេសជាងបីទសវត្សរ៍ កសាងប្រទេសតាំងពីបែកបាក់ បាតដៃទទេ រហូតដល់យើងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លទ្ធផលដែលបងប្អូនទាំងអស់គ្នា ១៨ ០០០ នាក់ បានមកអង្គុយនៅទីនេះ មានអាជីពនឹងនរ ការថែទាំ បៀវត្សរ៍ ហើយអ្នកជាច្រើនដែលរំពឹងលើបងប្អូន មានឪពុកម្ដាយកូន ដែលយើងអាចជួយ(នៅក្នុង)បន្ទុក ក៏ជាលទ្ធផលនៃការងារ និងការសំរេចបានដែលសម្ដេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្ដិមុនៗបានដឹកនាំ។ (១) សមិទ្ធផលសំរេចបាន ៤ ទសវត្សរ៍បន្តបន្ទាប់គ្នា ថ្ងៃនេះ ខ្ញុំនិងឯកឧត្តម ហេង សួរ សូមថ្លែងអំណរគុណនិងដឹងគុណដល់សម្ដេចតេជោដែលខិតខំដឹកនាំ ប្រទេសមកដល់ពេលនេះ។ ខ្ញុំក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំក្រសួងការងារដែលបានដឹកនាំកន្លងមក (និង)ដែលថ្ងៃនេះ មានឯកឧត្តម អ៊ិត…