សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព
(FN)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការគាំទ្រពី ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកដើម្បី ជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ ការស្នើបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម់ាណែត បានធ្វើឡើងបន្ទាប់ពីកងទ័ពថៃ និងកម្លាំងប៉ុលិសរ បស់ថៃ បានប្រើប្រាស់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា កាំភ្លើងផ្សែង និងបាញ់ជំពាម បាញ់មកលើប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសជាង២០នាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ខណៈពលរដ្ឋខ្មែរ និងព្រះសង្ឃបានរារាំងមិនឱ្យទាហានថៃ មករាយបន្លាលួសព័ទ្ធយកដីខ្មែរ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងស្មារតីបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំប្រធាន អាស៊ាន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកទាំងអស់ជួយគាំទ្រដល់ការជំរុញឱ្យមាន៖ *ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាន នៅ ទី…