សម្ដេចធិបតី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររក្សាសីលធម៌ សេចក្ដីថ្លៃថ្នូរ កុំធ្វើអ្វីដែលប៉ះពាល់ដល់ទូត/ក្រុមហ៊ុន/ប្រជាជនថៃនៅក្នុងប្រទេសកម្ពុជា
ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូរ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក – ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១ – ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣ ២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ – ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨ – ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨…