សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ «គិរីសួគ៌» របស់ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក
[ពី ផេច សម្តេចធិបតី] ត្រូវនឹងថ្ងៃទី ១១ ខែ មេសា គ្រិស្តសករាជ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ «គិរីសួគ៌» របស់ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក ដែលស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។ នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអបអរសាទរចំពោះកសិដ្ឋានគិរីសួគ៌ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនតាំងពីជំហានដំបូង រហូតក្លាយជាកសិដ្ឋានធំជាងគេក្នុងចំណោមកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន ៤ នៅកម្ពុជា ដែលមានខ្សែច្រវាក់ផលិតកម្មទំនើប និងមានសមត្ថភាពផលិតទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោ ប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនធ្លាប់មានពីមុនមក ។ ទន្ទឹមនេះ ជោគជ័យរបស់ ក្រុមហ៊ុនខ្មែរ ហ្វ្រេសមីល គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើន និងផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់កម្មករ និងនិយោជិតកម្ពុជា ផងដែរ ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី…